ជាមួយ 3 វិចារ
ក្នុងកំឡុងពេល ៣ ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលនូវកំណើនសេដ្ឋកិច្ចគួរអោយកត់សំគាល់។ សមិទ្ធិផលនេះទទួល បានដោយកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងសន្ដិសុខសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ ភាពក្រីក្រនៅតែជាបញ្ហាចំបងមួយដែលរាជរដ្ឋាភិបាលត្រូវប ន្ដរ យកចិត្ដទុកដាក់។ យោងតាមរបាយការណ៍ស្ថានភាពក្រីក្រនៅកម្ពុជា ក្នុងឆ្នាំ ២០០៤ ប្រជាជនកម្ពុជាប្រមាណ ៣៤ ភាគរយរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ។ មានន័យថាពួកគាត់ចំណាយតិចជាង ០,៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ភាគច្រើននៃប្រជាជនក្រីក្រទាំងនោះគឺរស់នៅទីជនបទ និងប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យកសិកម្ម នេសាទ និង លក់ដូរ ឬប្រកបអាជីវកម្មតូចតាច។
សំ រាប់ប្រជាជនទាំងដែលពឹងផ្អែកតែទៅលើការប្រកបរបរកសិកម្ម ឬនេសាទតែមួយមុខនោះ ភាគច្រើនជីវភាពរបស់ គាត់គឺមានសភាពយ៉ាប់យឺន ប៉ុន្ដែជីវភាពរបស់គាត់នឹងបានធូរស្រាលបន្ដិចប្រសិនបើគាត់ប្រកប របរបន្ទាប់បន្សំថែម ទៀតដូចជាការលក់ដូរកំប៉ិចកំប៉ុក ឬប្រកបអាជីវកម្មតូចតាច។ ដោយមុខរបរទាំងនោះអាចជួយគាត់អោយរកចំណូល បន្ថែមបានខ្វះទៀត។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់មួយចំនួនមានការលំបាកក្នុងការចាប់ផ្ដើមប្រកបមុខ របរទាំងនោះដោយសារតែកង្វះខាតធនធាន បើទោះបីជាមានស្ថាប័នមីក្រូឥណទានជាច្រើនកំពុងប្រតិបត្ដិផ្ដល់ ឥណទាន ខ្នាតតូចដល់ប្រជាជននៅជនបទក៏ដោយ ក៏ការទទួលបាននូវឥណទាននោះតែងតែទាមទារអោយមានរបស់ប្រចាំ។
តើធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានោះ? តាមពិតទៅយើងទាំងអស់គ្នាអាចរួមចំណែកបានក្នុងការលើកកំពស់កំ រិត ជីវភាពរបស់ពួកគាត់។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថាតើអ្នកអាចរួមចំណែកយ៉ាង ដូចម្ដេចទៅ។ យើងអាចធ្វើ បានដោយការផ្ដល់ឥណទានដល់ពួកគាត់ទៅតាមការស្មគចិត្ដ ដើម្បីជួយអោយពួកគាត់អាចដំណើរការអាជីវកម្មរបស់ គាត់បាន។
ជាមួយនឹង Kiva.org អ្នកទាំងអស់គ្នាអាចស្វែងរកក្រុមប្រជាជនក្រីក្រនៅទូទាំងពិភព លោក ឧទាហរណ៍ប្រជាជន កម្ពុជានៅជនបទដែលមានតំរូវការឥណទានសំរាប់ដំណើរការអាជីវ កម្មរបស់គាត់ បន្ទាប់មកផ្ដល់ឥណទានដល់គាត់ ដោយប្រើប្រាស់កាតឥណទាន (credit card) របស់អ្នកតាមរយៈ Kiva.org។ បន្ទាប់មក Kiva.org នឹងផ្ដល់ថវិការ នោះទៅដល់ប្រជាជនរូបនោះតាមរយៈដៃគូរនៅមូលដ្ឋាន (field partner) របស់គេ ឧទាហរណ៍នៅកម្ពុជាគឺគ្រឹស្ថាន ឥណទានខ្នាតតូចឈ្មោះក្រេឌីត (credit)។ ចុងក្រោយឥណទាននោះនឹងត្រូវបានបង់សងវិញដោយអ្នកខ្ចីទៅតាមពេល កំណត់ ហើយអ្នកក៏អាចបន្ដរផ្ដល់ឥណទាននោះបន្តរទៀតផងដែរប្រសិនបើអ្នក ចង់។
No comments:
Post a Comment